(ក្រចេះ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីនាយកដ្ឋានអភិវឌ្ឍជនជាតិដើមភាគតិច និងមន្ត្រីមន្ទីអភិវឌ្ឍជនបទខេត្តក្រចេះ ចុះមកដល់មូលដ្ឋានជនជាតិព្នង នៅភូមិកំពង់ព្នៅ ឃុំកំពង់ខ្ញែ និងមូលដ្ឋានបងប្អូនជនជាតិមិល នៅភូមិចង្ហប ឃុំក្បាលដំរី ទឹកដីដងទន្លេមេគង្គក្នុង ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងឱកាសនោះ លោក សួន សេរីរដ្ឋា បានសំណេះសំណាលជាមួយនឹង មេដឹកនាំចាស់ៗជនជាតិដើមភាគតិច ហើយពិភាក្សាបង្ហាញពីសារសំខាន់នៃការចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើភាគតិចតាមច្បាប់ ដើម្បីឱ្យសហគមន៍ និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ទទួលបាននូវផលប្រយោជន៍ច្បាប់ និងផលប្រយោជន៍ស្របច្បាប់ តាមគោលនយោបាយជាតិ សម្រាប់អភិវឌ្ឍជនជាតិដើមភាគតិច ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ចេញ៕