(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នៅសាលប្រជុំ «ក» នៃទីស្ដីការក្រសួងអប់រំ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រសួងអប់រំ បានឲ្យដឹងថា គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺដើម្បីផ្ដល់ព័ត៌មានពិស្ដារ ជូនដល់ស្ថាប័នពាក់ព័ន្ធ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិត ក៏ដូចជាសាធារណមតិទូទៅ ដើម្បីជ្រាប និងបង្កើនការចូលរួមឲ្យកាន់តែមានប្រសិទ្ធភាព៕
ខ្លឹមសារលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន ដែលមាននៅខាងក្រោមនេះ៖