(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ ក្រសួងអប់រំបានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្រសួងអប់រំណែក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់។
ដោយឡែកការអនុវត្តកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានមធ្យមសិក្សា ថ្នាក់ទី៩ និងទី១២ ត្រូវបន្ដអនុវត្តដូចដំណាក់កាលទី២ ខណៈថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ ត្រូវអនុវត្តការបង្រៀន និងរៀន ៣ថ្ងៃក្នុងមួយសប្ដហា៍ ដែលក្នុងមួយបន្ទប់មានសិក្សាមិនលើសទី៣០នាក់ និងអនុវត្តការសិក្សាបែបចម្រុះ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច៦មុខវិជ្ជា ស្របតាមស្ថានភាពជាក់ស្ដែងនៃចំនួនបន្ទប់រៀន និងចំនួនគ្រូ៕
ក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងអប់រំ៖