(ភ្នំពេញ)៖ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ ភ្ញៀវទេសចរ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវ Poster ស្ដីពីការណែនាំកាតព្វកិច្ច និងស្រង់ទិន្នន័យក្នុងដំណាក់កាលកូវីដ-១៩ ក្នុងប្រព័ន្ធ Telegram BOT។
ការប្រគល់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ដ្រី ថោង ខុន បានចែកជូនប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ដទាំង ២៥ យកទៅអនុវត្ដនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលទី១ នូវ Poster សរុបចំនួន ១,៧០០ ទីតាំងអាជីវកម្មទូទាំងប្រទេសនៅក្នុងឱកាសនៃកម្មវិធីកិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្ដបន្ដត្រីមាសទី៤ ក្នុងដំណាក់កាល Pre-recovery (Restart Tourism) នៅទីស្ដីការក្រសួងទេសចរណ៍៕