(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២០នេះ ទោះបីជាកម្ពុជា មិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចឆ្នាំមុនៗក៏ដោយ ក៏ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន នឹងរៀបចំពិធីបុណ្យប្រពៃណីនេះ ជាទ្រង់ទ្រាយតូចផងដែរ ដូច្នេះហើយទើបក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពផលិផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ។
តាមសារាចរណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីចំណុចដែលត្រូវអនុវត្តចំនួន ៥ ចំណុចសំខាន់ៗ រួមមានដូចខាងក្រោម៖