Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: មនុស្សជាង ២០០នាក់ទៀត បន្តជាប់ខ្លួនក្រោមគំនរអគារ ក្រោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់

06-02-2016 09:33

(តៃប៉ិ)៖ មនុស្សម្នាប្រមាណជាង ២០០នាក់ទៀត ត្រូវបានក្រុមសង្គ្រោះកោះតៃវ៉ាន់ អះអាងថា កំពុងជាប់ខ្លួនក្រោមគំនរអគារដែលបាន បាក់រលំនោះនៅឡើយ ស្របពេលដែល មនុស្ស ១៦០នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះជីវិត។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៦។

ក្នុងចំណោមមនុស្សដែលត្រូវបានសង្គ្រោះ ជាង ១៦០នោះ មាន ១២៧នាក់ត្រូវបាន គេជួយឲ្យ ចេញពីអគារកម្ពស់ ១៧ជាន់ដែលបាន បាក់រលំ នៅតំបន់ តៃណាន (Tainan) ដោយក្នុងនោះមនុស្ស ២៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាសោកនាដកម្ម ក្រោយគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ៕