(ភ្នំពេញ)៖ ក្នុងនាមក្រុមគ្រួសារយុវតី សន សុភាតា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបានជូនដល់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិក កម្មករនៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលបានជួយសង្គ្រោះជីវិតចៅ កូន ក្មួយ ឱ្យបានជាសះស្បើយពីជម្ងឺដ៏ធ្ងន់ធ្ងរ ប្រៀបដូចប្រោះជីវិតឱ្យរស់ឡើងវិញ និងវិលមកជួបជុំក្រុមគ្រួសារ ញាតិមិត្តបងប្អូន។
ជាបញ្ចប់ក៏សូមជូនពរដល់ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិក កម្មករនៃមន្ទីរពេទ្យកាល់ម៉ែត សូមសមប្រកបដោយសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងសម្បូររុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។