(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំកំលាំងចំរុះ ចុះធ្វើល្បាតជាទ្រុងទ្រាយធំ តាមភូមិសាស្ត្រសង្កាត់ទាំង ១០ ដើម្បីបង្ការ និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល បានចុះសួរសុខទុក្ខកំលាំងសមត្ថកិច្ចតាមប៉ុស្តិ៍ទាំង១០ ព្រមទាំងបានឧបត្ថម្ភថវិកា ២០ម៉ឺនរៀលក្នុង១ប៉ុស្តិ៍ និងកំលាំងប្រជាការពារ ក្នុង១សង្កាត់ថវិកា ១០ម៉ឺនរៀល។
សូមជម្រាបថា កំលាំងចូលរួមសហការចុះល្បាតនៅយប់មិញនេះ មាន៖ មន្ត្រីខណ្ឌ ១១នាក់ កំលាំងអធិការនគរបាលខណ្ឌ ១៨នាក់ កំលាំងកងរាជអាវុធហត្ថខណ្ឌ ២១នាក់ កំលាំងសន្តិសុខសាលាខណ្ឌ ១៦នាក់៕