(ភ្នំពេញ)៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន បានទទួលមរណភាពដោយរោគាពាធ នៅក្នុងជន្មាយុ ៦៦ឆ្នាំ។
មរណភាពរបស់លោក ឱក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប និងជាការបាត់មន្ត្រីដ៏ឆ្នើមដែលក្នុងមួយជីវិតរបស់លោកបានលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមកសាងប្រទេស ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សពរបស់លោក ឱក សុជាតិ ត្រូវបានតម្កល់នៅវត្ដអម្ពវន្ដនារាមស្វាយទោង ស្រុកព្រៃឈ ខាងកើតផ្សារព្រៃទទឹង ខេត្ដកំពង់ចាម ហើយពិធីបញ្ចុះសព នឹងប្រារព្ធនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ៕