(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ខេត្តកំពង់ធំ បានឲ្យដឹងថា មានហេតុការណ៍ផ្ទុះគ្រាប់បេមួយបានកើតឡើង នៅចំណុចភូមិត្រពាំងសង្ឃ ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឲ្យក្មេងឃ្វាលគោ២នាក់ ស្លាប់យ៉ាងអាណោចអាធម័។
ក្មេងរងគ្រោះទាំងពីរនាក់ មានឈ្មោះ អួយ ឆាន ភេទប្រុស អាយុ១៤ឆ្នាំ និង ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ១២ឆ្នាំ ដោយហេតុការណ៍ផ្ទះនេះ កើតឡើងនៅរសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។
តាមការបញ្ជាក់របស់កុមារ ហេន សុជា អាយុ១១ឆ្នាំ ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា ពួកគេមានគ្នា៣នាក់ បានទៅឃ្វាលគោ ហើយរើសគ្រាប់បេ១គ្រាប់ យកមកដំលេងតែរូបគេ បានប្រាប់ទៅអ្នកទាំង២ កុំឲ្យលេងតែអ្នកទាំង២មិនស្តាប់ រូបគេក៏រត់ចេញ ពេលនោះក៏ឮស្នូរផ្ទុះឡើង។ បើតាមការបញ្ជាក់របស់សមត្ថកិច្ច គ្រាប់នោះជាគ្រាប់បេ៤០ ដែលកប់ទុកយូរមកហើយ៕