(ភ្នំពេញ)៖ លោក លី រិទ្ធី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ និងលោក ហេង ណន ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០៖១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក លី រិទ្ធី បានសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យក្រៃលែង និងបានចូលរួមរំលែក នូវមរណទុក្ខជាមួយលោក ហេង សួរ និងលោក ហេង ណន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ដោយសោកស្តាយបំផុត នូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។
តាងនាមឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក លី រិទ្ធី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕