(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ ក្នុងនោះមានទារកអាយុ ១០ខែម្នាក់ ខណៈដែលមនុស្ស ១១៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ បណ្ដាលឲ្យអគារស្នាក់នៅកម្ពស់ ១៦ជាន់បាក់រលំ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ។
ទីភ្នាក់ងារជួយសង្គ្រោះបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងនៅព្រឹកទាបភ្លឺថ្ងៃទី០៦ ខែកុម្ភៈនេះ ដែលបណ្ដាលឲ្យអគារជាច្រើននៅភាគខាងត្បូងនៃប្រទេសតៃវ៉ាន់បានរង្គោះរង្គើ និងបាក់រលំ ដោយក្នុងនោះមានមនុស្ស ២២១នាក់ត្រូវបានជួយសង្គ្រោះ និង១១៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរទេព្យ ខណៈដែលមនុស្ស ៣នាក់ត្រូវបានគេរាយការណ៍ថាស្លាប់៕