Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកកម្មករ បុកគូទរថយន្ត HINO ចតលើផ្លូវបណ្តាលឲ្យស្លាប់២នាក់ និងរបួស១៥នាក់ នៅស្រុកពារាំង

06-02-2016 07:10

(ព្រៃវែង)៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ភ្លាមៗ និង១៥នាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តដឹកកម្មករ បើកទៅបុកគូទរថយន្ត ប្រភេទដឹកទំនិញ ម៉ាកHINO ដែលចតតាមផ្លូវ នាព្រឹកព្រលឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅតាម ផ្លូវជាតិលេខ៨ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់អង្គភាព Fresh News ថា «រថយន្តដឹកកម្មករ ទៅបុកគេពីក្រោយ ដែលចតលើផ្លូវបណ្តាលឲ្យស្លាប់២នាក់ ម្នាក់ជាអ្នកបើករថយន្ត និង ម្នាក់ទៀតជាកម្មករ»។

នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងចុះទៅជួយ អន្តរាគមន៍ និងជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕