(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងអនុប្រធាន ទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ បានអញ្ជេីញជួប សំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួមទាំងនាំយកអំណោយចែកជូនគ្រួសារអតីតយុទ្ធជន ចំនួន៧០គ្រួសារ នៅភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្ដរមានជ័យ ។
នៅក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី បាននាំការផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងមូល ដែលសម្តេចទាំងពីរ តែងមានការនឹករលឹក នឹងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្តរមានជ័យ ចុះជួបផ្ទាល់នឹងជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្ត ឧត្តរមានជ័យ ។
ជាក់ស្តែងថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកអំណោយ របស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល-អាហារ) រួមមាន ម្សៅសាប៊ូបោកខោអាវ, សាប៊ូដុសខ្លួន ,សាប៊ូកក់សក់ ,ថ្នាំនិងច្រាសដុសធ្មេញ,កូនកន្សែងនិងសំភារៈជាច្រើនទៀត រួមនឹងឃីតរបស់ក្រុមហ៊ុន PTT ផងដែរ ក្នុងនោះដែរឯកឧត្តមក៏បានបន្ថែមនូវអង្ករក្នុង១គ្រួសារ២៥គីឡូក្រាម មកចែកជូនបងប្អូន អតីតយុទ្ធជន ចំនួន៧០គ្រួសារ បន្ថែម ពីលេីប្រាក់ឧបត្ថម្ភ ប្រចាំខែ របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋុមន្ត្រី ក៏បានផ្តាំផ្ញេីប្រជាពលរដ្ឋត្រូវអនុវត្តន៍ឱ្យបានតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការបង្កាជំងឺ Covid.19 ដេីម្បីខ្លួនយេីង គ្រួសារ យេីង និងសហគមន៍យេីងទាំងអស់គ្នាទោះបីជាពេលជានេះក្នុងប្រទេសយើងពុំទាន់មានការឆ្លងចូលដល់សហគមន៍ក៏ដោយ។
ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែង ស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មាន ភាពប្រសើរមួយកម្រិតនេះ។
ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ទប់ស្កាត់ការប្រេីប្រាស់ និងចរាចរគ្រឿងញៀន ដេីម្បីអនាគត កូនចៅយេីង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅមន្ត្រីមន្ទីរកសិកម្ម ភាគីពាក់ព័ន្ធ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យជួយផ្តល់កិច្ចអន្តរាគមន៍នានាដល់អតីតយុទ្ធ ជនដូចជា ការផ្តល់បច្ចេកទេស ការផ្តល់ពូជ និងឧស្សាហ៍ចុះអប់រំពួកគាត់ ឱ្យបានច្រើនបន្ថែម ទៀត ដើម្បីផ្តល់ចំណេះដឹងលើការដាំដុះ និងការចិញ្ចឹមសត្វជាដើម៕