(កោះកុង)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ដោយដកហូតបានអាវុធ១ដើម និងថ្នាំញៀន រួមទាំងសម្ភារប្រើប្រាស់មួយចំនួន។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
ប្រតិបត្តិការនេះធ្វើលើងដោយអនុវត្តន៍តាមបទបញ្ជរបស់ក្រសួងមហាផ្ទៃភូមិឃុំមានសុវត្ថិភាព និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក អ៊ុ សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង រួមកម្លាំងនគរបាលក្រុង ដែលចុះប្រតិបត្តិការបង្រ្កាបទីតាំងចែកចាយ និងរក្សាទុកគ្រឿងញៀន រយៈ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២០។
លោក យស់ វិចិត្រ បានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបតិ្តការណ៍បង្រ្កាបទីតាំង១កន្លែង ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១៖ ឈ្មោះ ឈន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរខារ៉ាអូខេ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
២៖ ឈ្មោះ ដូង លីហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
៣៖ ឈ្មោះ ភួង ភិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
វត្ថុតាងដកហូត រួមមាន៖
* ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀន១កញ្ចប់ធំ ១កញ្ចប់តូច។
* ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO។
* ម៉ូតូ១គ្រឿង ម៉ាកwave ពណ៌ខ្មៅ ស្លាកលេខ កោះកុង១A-៦៧៣៨។
លោកអធិការបានបន្តថា ក្រោយការសាកសួរនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី កម្លាំងអធិការដ្ឋានបានសហការជាមួយកម្លាំងការិយាល័យជំនាញ បន្ដធ្វើការស្រាវជ្រាវ បានចុះធ្វើការឆេកឆេរផ្ទះមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
វត្ថុតាងដកហូត រួមមាន៖
* ម្សៅក្រាមសថ្លាចំនួនៈ ៧កញ្ចប់ធំ
* កាំភ្លើងសេកាចំនួន១ដើម និង គ្រាប់២៤គ្រាប់
* ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO
* ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ក្រោយមកទៀតនៅថ្ងៃខែឆ្នាំដដែល កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀត រួមមាន៖
១៖ ឈ្មោះ នួន អ៊ូម៉ើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
២៖ ឈ្មោះ យៃ នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
៣៖ ឈ្មោះ ក សឹម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់។
សមត្ថកិច្ចដកហូតវត្ថុតាំង រួមមាន៖
* ម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច
* ម៉ូតូ១គ្រឿង ម៉ាក wave ពណ៌ខ្មៅ ស្លាកលេខកោះកុង ១A-២១២៩។
* ទូរស័ព្ទដៃ ៣គ្រឿង (ម៉ាក់ Realme១គ្រឿង, Tecno១គ្រឿង iphone ១គ្រឿង)
* ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕