Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌច្បារអំពៅ និងពោធិ៍សែនជ័យ សម្ដែងពីទឹកចិត្ដ ជូន សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (Video Inside)

25-10-2020 17:38

(ភ្នំពេញ)៖ ដោយសារការប្រែប្រួលអាកាសធាតុ កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍មួយចំនួនទៀត បានទទួលរងផលប៉ះពាល់ដោយសារប្រព័ន្ធសម្ពាធទាប មានភ្លៀងធ្លាក់ជោគជាំ បង្ករទៅជាជំនន់ទឹកភ្លៀង ស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យរាជធានី-ខេត្ដចំនួន១០របស់កម្ពុជា បានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានប្រជាជន រងផលប៉ះពាល់ចំនួន១៣៦,៤៤២គ្រួសារ។

ក្នុងនោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងនូវទឹកចិត្ដរំភើបសប្បាយរីករាយ ចំពោះទឹកចិត្ដរបស់ថ្នាក់ដឹកនាំប្រទេស ដែលមិនឃ្លាតឆ្ងាយពីប្រជារាស្ដ្រឡើយ គឺរួមសុខរួមទុកជាមួយគ្នារហូត។

ជាពិសេស ទីណាមានទុក្ខ មានវត្ដមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះជួបសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាករបស់ពលរដ្ឋដោយផ្ទាល់។

ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ដោយផ្ទាល់ ជិត៣ពាន់នាក់ នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២០នេះ៕

សូមទស្សនាការលើកឡើងរបស់ប្រជាពលរដ្ឋដូចតទៅ៖