(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ៧០៩នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤២ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់ ៤២ ៦៤៦ ៧៧៨ ៥០០ រៀលហើយ ដែលស្មើប្រមាណ ១០,៤លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា៕