(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា និងលោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងលោកស្រីឧកញ៉ា ជួប មាន ព្រមទាំងសប្បុរសជន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បាននាំយប់អំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងសង្កាត់ស្នោរ ដែលទទួលបានអំណោយពី ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណៈរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និង លោក វ៉ា សុធា និងលោកស្រីឧកញ៉ា ជួប មាន និងសប្បុរសជននេះ មានសរុបចំនួន ២១០ គ្រួសារ ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
អំណោយរបស់ព្រះសិរីកោសល សុំ សុខា រួមមាន៖ អង្ករ ៤ តោន មី២០០ កេស ទឹកបរិសុទ្ធវីតាល់ ២០០ កេស ទឹកដោះគោ ២០០ កំប៉ុង ស្កស ៤០០គីឡូ តែ២០០ កញ្ចប់ ព្រមទាំងថវិកា៩លានរៀលផងដែរ ។
ដោយឡែកក្នុងនោះ ក៏មានការចូលរួម ពីសំណាក់សប្បុរសជនរួមមាន ៖
១៖ លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងជាប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់ស្នោរ ឧបត្ថម្ភ អង្ករ ៣ តោន ថវិកាចំនួន ៨លាន ៧០មុឺនរៀល។
២៖ អាជ្ញាធរសង្កាត់ស្នោរ និងលោក សេង តុលា អគ្គនាយក បូរី លាភ សំណាង ឧបត្ថម្ភទឹកសុទ្ធ ១៣៥ កេស និង ត្រីខ ១៣៥យួ ។
៣៖ លោក ខេ ម៉ាន់ ក្រុមហ៊ុន ហ័ងអាន ខេប៊ូឌា សាខាមកពីស្រុកកោះធំ ឧបត្ថម្ភ មីម៉ាម៉ា ២០០ កេស ទឹកសុីអុីវ២០០ កេស ត្រីខ ២០០យួ និងថវិកា ២លានរៀល ។
ដូច្នេះទេយ្យទានជាអំណោយដែលត្រូវជូនក្នុង១គ្រួសារទទួលបាន រួមមាន ៖
⁃ ថវិកា ១០ មុឺនរៀល
⁃ អង្ករ ៣០ គីឡូក្រាម
⁃ មីម៉ាម៉ា ២ កេស
⁃ ត្រីខ ២ យួ
⁃ ទឹកសុីអុីវ ១ យួ
⁃ ទឹកបរិសុទ្ធវីតាល់ ២កេស
⁃ ស្ករស ២គីឡូ ទឹកដោះគោ ២កំប៉ុង តែ២កញ្ចប់ ។
⁃ ឃីប ជាអាហារសម្រន់១កញ្ចប់ ។
អំណោយទាំងអស់សរុបជាថវិកា មានចំនួន ៥៨៧.០០០០០. រៀល ។
សូមបញ្ជាក់ថា ក្នុងខណៈនេះវត្តភ្នៀតសិម្ពលី ផ្ទាល់ក៏កំពុងរងការលិចលង់ដោយទឹកជំនន់ភ្លៀង យ៉ាងខ្លាំងផងដែរនៅពេលនេះ ហើយពេលនេះទឹកមិនទាន់ស្រកអស់នៅឡើយទេ៕