(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញបានដឹកនាំកម្លាំងត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមផ្សារចំនួន៣ ជាប់ជាយដែន កម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបានប្រាប់ថា មន្ត្រីសាខាកាំកុងត្រូល បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលសេដ្ឋកិច្ច ចុះពិនិត្យទីតាំងផ្សារចំនួន៣កន្លែងរួមមានទី១-ផ្សារបន្ទាយឆ្មារ ទី២- ផ្សារថ្មពួក និងទី៣-ផ្សារបឹងត្រកួន (ជាប់ជាយដែនកម្ពុជា-ថៃ) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបានថា ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកាំកុងត្រូល បានណែនាំឲ្យមន្ត្រីចុះពិនិត្យរកអង្ករដែលមានជាតិផ្លាស់ស្ទិច និងមុខទំនិញខូចគុណភាពមួយចំនួន ត្រូវបានរឹបអូស និងមានការណែនាំដល់អាជីករត្រូវបញ្ឈប់ការលក់ដូរទំនិញដែលខូចគុណភាពប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
ក្រុមអាជីវករស្រុកថ្មពួក បានសំណូមពរដល់មន្ត្រីជំនាញដែលចុះពិនិត្យទំនិញខូចគុណ ត្រូវអនុវត្តន៍គ្រប់កន្លែង ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ។ ព្រោះទំនិញមួយចំនួនអាជីវករ មិនទាន់យល់ពីផលប៉ះពាល់សុខភាពអ្នកបរិភោគគឺត្រូវចូលរួមទាំងអស់គ្នាផងដែ៕