Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុមេធី ប្រកាសតែងតាំងលោក លាត ភិរុណ ជាអភិបាលក្រុងព្រៃវែង

05-02-2016 19:11

(ព្រៃវែង)៖ នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងលោក លាត ភិរុណ អភិបាលក្រុងព្រៃវែង តាមអនុក្រឹត្យលេខ៖ ១០០អនក្រ.តត ចុះថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៦ ស្តីពីការតែងតាំង មន្ត្រីរាជការ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានមន្ទីរមួយចំនួន។

ក្នុងឱកាសតែងតាំងនោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានធ្វើការណែនាំដល់ លោក លាត ភិរុណ ដែលមកចូលកាន់តំណែងថ្មីនេះ ត្រូវខិតខំធ្វើការបំរើប្រជាពលរដ្ឋ ស្គាល់សុខទុក្ខប្រជាពលរដ្ឋ នៅជិតប្រជាពលរដ្ឋ និងត្រូវបន្តការងារដូចខាងក្រោម៖
១៖ លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទ
២៖ រក្សាឲ្យបាននូវសេចក្កីសុខសុវត្តិភាពជូនប្រជាពលរដ្ឋ
៣៖ ចូលរួមអភិវឌ្បន៍ ទីក្រុងព្រៃវែងឲ្យកាន់តែល្អប្រសើបន្ថែមទៀត
៤៖ ចូលរួមលើកកំពស់បរិស្ថានទីក្រុងព្រៃវែងទាំងមូល
៥៖ ផ្តល់សេវា សាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត៕