Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកម៉ាឡៃ ចាប់ខ្លួនជនចែកចាយគ្រឿងញៀន២នាក់ និងថ្នាំចំនួន១៩គ្រាប់

05-02-2016 19:06

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទចែកចាយគ្រឿងញៀនខុសច្បាប់ និងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនយ៉ាមាចំនួន១៩គ្រាប់ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈបានចុះល្បាតនៅចំណុចភ្នំកំវែង ក្នុងឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ទី១ ឈ្មោះ ចិន វ៉ាន់ អាយុ៣៥ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ និងទី២ ឈ្មោះ ស៊ី ថា ហៅមុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសាងសំណំរឿង ជនសង្ស័យខាងលើរួមទាំងវត្ថុតាង បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕