(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Mr. Xu Yiwei និង Ms. Feng Ye (V.T Garment Accessories Co., Ltd.) ដែលបានជួយឧបត្ថម្ភម៉ាសពាក់មុខចំនួន ២០,០០០ម៉ាស ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ ក្នុងស្ថានភាពជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងរយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២២ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស បានសរុបចំនួន ១៥,៨៥៧គ្រួសារ រស់នៅភូមិចំនួន៣៩៦ ឃុំចំនួន១៣៧ ស្រុកចំនួន៥២ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៧,២៦៨គ្រួសារ និងដោយសាខាចំនួន ៨,៥៨៩គ្រួសារ)៕