(ភ្នំពេញ)៖ បើអ្នកចង់បង្កើតអនុស្សាវរីយដែលមិនអាចបំភ្លេចបាន នាពេលវេលាល្អៗ អ្នកប្រាកដជានឹកឃើញទទួលយកនូវបរិយាកាសស្រស់ស្រាយ ជាមួយអាងទឹក ដ៏ស្រស់ស្អាត រសជាតិម្ហូបដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន បនែ្ថម ជាមួយនឹងស្រាក្រឡុកដ៏សម្បូរបែប ខ្យល់អាកាសដ៏ត្រសៀកនៅលើអគារដែលមិនមានអគារខ្ពស់ជាងនៅជិត វាជាកន្លែងគយគន់ថ្ងៃលិច គយគន់ទស្សនីយភាពទីក្រុងភ្នំពេញ៣៦០ ដឺក្រេ និងភ្លើងចម្រុះពណ៌ដ៏ត្រជាក់អារម្មណ៍នាពេលរាត្រីដ៏រ៉ូមែនទិក។ ទស្សនីយភាពទន្លេចតុមុខ កំពូលវត្តភ្នំ ផ្សារកណ្ដាល និងអគារខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញសុទ្ធសឹងជាអ្វីដែលអ្នកអាចមើលឃើញពីទីនោះ ទាំងនេះគឺមាននៅតែ CLOUD9 Skybar តែមួយគត់។
សម្រាប់ពេលនេះ CLOUD9 សូមណែនាំកម្មវិធី Buffet ពិសេសសម្រាប់អ្នកដែលចូលចិត្តរសជាតិគ្រឿងសមុទ្រថ្មីស្រស់ៗ រួមមាន បង្គា មឹក ក្តាម សាច់គោ សាច់ចៀម ដ៏ច្រើនសន្ធឹកសន្ធាប់ ក្រៅពីឈុតពេញខាងលើ CLOUD9 Skybar ក៏មានរៀបចំជាមុខម្ហូបតូចៗតាមការជ្រើសរើសរបស់អតិថិជនបានរួមមានស៊ុប (រសជាតិប្ដូរជារៀងរាល់ថ្ងៃ) ក្នុងតម្លៃ ៦ ដុល្លារ សាឡាត់តម្លៃ ៧ ដុល្លារ ឈុតអាហារក្តៅៗ តម្លៃ ៨ ដុល្លារ និង សាច់អាំង ដែលអាចញ៉ាំគ្រឿងសមុទ្រសុទ្ធតម្លៃ ១៤ ដុល្លារ។ ក្នុងការជ្រើសរើសមុខម្ហូបណាមួយខាងលើ ក្រុមការងារ CLOUD9 នឹងជួយសម្រួលចាប់ដាក់ចានឲ្យដោយមានបញ្ចូលបង្អែមចម្រុះ ឬផ្លែឈើស្រស់ៗរួចជាស្រេច។ តែបើចង់ញ៉ាំបានគ្រប់មុខ និងចំណេញច្រើន ឈុត Full Buffet Selection ជាជម្រើសដែលណែនាំដោយកន្លែងផ្ទាល់។
BBQ Buffet ចាប់ផ្តើមបើកពីម៉ោង ៦ល្ងាច ដល់ ១០យប់។ សម្រាប់ឈុតញ៉ាំតាមចិត្តនេះមានតម្លៃពេញ ២២ ដុល្លារ ដែលជាឈុត Deluxe ពោលគឺគ្រឿងសមុទ្រ និងមុខម្ហូបទាំងអស់សុទ្ធតែត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេសយកតែរបស់ស្រស់ៗ និងធំៗតាមស្តង់ដារខ្ពស់។ សម្រាប់កុមារដែលមានអាយុក្រោម ១២ ឆ្នាំនឹងត្រូវបញ្ចុះតម្លៃដល់ ៥០% ។
CLOUD9 មានអ្វីដែលអ្នកចង់បាន នៅចាំអីទៀត! កុំភ្លេចហៅមិត្តភ័ក្ដិមកជួបជុំ Buffet គ្រឿងសមុទ្របែបប្រណីតដែលមិនធ្លាប់មាន ក្រេបរសជាតិស្រាក្រឡុកក្បែរមាត់ហាងហែលទឹក និងគយគន់ទស្សនីយភាពដ៏ត្រកាលនៃរាជធានីភ្នំពេញនាពេលថ្ងៃលិច និងពេលរាត្រី រកឯណាមាន?