(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងពីរទីតាំង នៅផ្ទះលេខ G54 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការសម្របសម្រួលពី លោក សឿ ឡុងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយត្រួតពិនិត្យរួច គណៈកម្មាការចម្រុះបានពិនិត្យឃើញថា៖
*ផលិតផលគ្រឿងសម្អាងមានប្រវេទន៍ពីក្រសួងសុខាភិបាល មានចំនួន៤មុខ និងផលិតផលគ្រឿងសម្អាងផ្សេងទៀត គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល
*ទីតាំងស្ដុងផលិតផលគ្រឿងសម្អាង ខុសទីតាំងអនុញ្ញាតពីក្រសួងសុខាភិបាល
*ផលិតផលគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ លាយឡំជាមួយផលិតផលមានសុពលភាពប្រើប្រាស់ និងពុំមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕