(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Steven Lee អគ្គនាយកក្រុមហ៊ុន La Vista One Real Estate ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។
កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដើម្បីទិញស្បៀងអាហារ និងសម្ភារយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់ថ្នាក់ដឹកនាំ-បុគ្គលិកនៃក្រុមហ៊ុន La Vista One Real Estate ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក ជួយគ្នាក្នុងគ្រាមានអាសន្ន។ ទន្ទឹមនឹងនេះ ក្នុងនាមប្រជាជនចិន ក្រុមហ៊ុន La Vista One Real Estate ក៏បានបង្ហាញពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននិងប្រទេសទាំងពីរ «យើងនៅលើទូកតែមួយរួមគ្នាប្រយុទ្ធនឹងគ្រោះធម្មជាតិ»៕