(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននាំថវិកា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន១០លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពជាកម្លាំងប្រជាការពារភូមិក្បាលកោះ ដែលបានទទួលមរណៈនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយរោគាពាធ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសដ៏សែនអាលោះអាល័យនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងក្រុមការងារ បានសម្តែងនូវសមានចិត្តចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ដែលបានចូលរួមចំណែកបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក។
ក្រុមគ្រួសារសព ជាកម្លាំងប្រជាការពារ បានថ្លែងអគណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជួយរំលែកទុក្ខគ្រប់ ពេលវេលាដែលប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានលោកទាំងពីនៅទីនោះ៕