(ភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការកណ្តាល សម្ពន្ធយុវជនស្រលាញ់ាសន្តិភាព រួមមានលោក ឌៀង សារ៉ាន់ អនុប្រធានប្រតិបត្តិទី១ សម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមជាមួយលោក គង់ ចំរុង អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និង លោក ប៉ាន់ ខែមវឌ្ឍនា អគ្គលេខាធិការ សម្ពន្ធយុវជនស្រលាញ់សន្តិភាពបានទទួលសាប៊ូចំនួន ៥,០០០ដុំ ដែលឧបត្ថម្ភដោយធនាគារ CIMB BANK PLC ជូនដល់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធ យុវជនស្រលាញ់សន្តិភាព សម្រាប់ចែកជូនប្រជាជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីលាងសំអាតអនាម័យ និងរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឱកាសនិយមផ្សេងទៀត ។
តាមរយៈសកម្មភាព និងការឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពលើកកំពស់សុខភាពអនាម័យ ប្រជាជននៅតាមមូលដ្ឋាន ជាមួយក្រុមយុវជនស្រលាញ់សន្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាការចូលរួមយុទ្ធនាការប្រយុទ្ធជំងឺកូវីដ១៩ និងជំងឺឱកាសនិយម ដែលបណ្តាលមកពីកង្វះអនាម័យ ក្នុងពេលជួបគ្រោះទឹកជំនន់ តាមការយកចិត្តទុកដាក់ និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕