Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅសង្កាត់ចោមចៅ ចុះពិនិត្យការស្តារប្រព័ន្ធលូ និងផ្តល់ថវិកាជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស

05-02-2016 14:39

(ភ្នំពេញ)៖ ចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លោក សុត សាធ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យកន្លែងស្តារប្រព័ន្ធលូ និងនាំយកថវិកាផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលបឋមសិក្សា ទួលពង្រសរុប៦០ម៉ឺនរៀល និងកម្មករបូមលូរ១០ម៉ឺនរៀលផងដែរ ព្រមទាំងផ្តល់ថវិកា៧០០ដុល្លារ សម្រាប់ជួយជួសជុលសាលា ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកគ្រូ អ្នកគ្រូ បានសម្តែងនៅក្តីសោមនស្សរីករាយដែល លោក សុត សាធ បានចុះសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាពិសេសផ្តល់ថិវកា៧០០ដុល្លារ សម្រាប់ជួសជុលសាលាដែលមាន៣បន្ទប់ មិនទាន់សាងសង់ជួសជុលរួច ដែលសរុបទឹកប្រាក់៤០០០ដុល្លារ ខណៈនៅពេលនេះ មានតែ៣បន្ទប់ប៉ុណ្ណោះ៕