(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រារព្ធកម្មវិធី អបអរសាទរ និងរង្វាន់ជាទឹកប្រាក់៨០០ដុល្លារ ដល់និស្សិតរបស់ខ្លួន ដែលបានឈ្នះពានរង្វាន់ និយាយភាសាអង់គ្លេស ឆ្នើមថ្នាក់ជាតិប្រចាំឆ្នាំ២០១៦របស់ Spring Board4 Cambodia កាលពីថ្ងៃទី០៤ ខែកុម្ភៈ ដែលប្រារព្ធធ្វើនៅអាគារមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ ។
កម្មវិធីអបអរសាទរនេះ បានធ្វើឡើងនៅ សាកលវិទ្យាល័យវេស្ទើន នៅទួលគោក ដែលមានអញ្ជើញចូលរួមដោយ ទីប្រឹក្សាអមទីស្ដីការ គណៈរដ្ឋមន្ដ្រី និងជា សាកលវិទ្យាធិការ សាកលវិទ្យាល័យ វេស្ទើន លោក តែ ឡូរិន លោក សរ សត្យា សាកលវិទ្យាធិការរង លោក ឆាយ រត្ន័ មុន្នី នាយកប្រតិបត្ដិនៃ សាកលវិទ្យាល័យវេស្ទើន ទួលស្វាយព្រៃ លោក សាស្រ្ដចារ្យ និងនិស្សិតជាច្រើននាក់ទៀត។
លោក សាកលវិទ្យាធិការ បានថ្លែងថា លោក មានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលឃើញ និស្សិតរបស់ខ្លួនឈ្មោះ លោក ព្រីង រ៉ាវុន បានទទួលពានរង្វាន់និយាយភាសាអង់គ្លេស ឆ្នើមថ្នាក់ជាតិ (Public Speaking Competition)ប្រចាំឆ្នាំ២០១៦ របស់ Spring Board4 Cambodia ដែលជាប់ជ័យលាភី ចំណាត់ថ្នាក់លេខ ២ ដ៏អស្ចារ្យ។
លោក ថ្លែងបន្ដថា«ខ្ញុំសង្ឃឹមថាយ៉ាងមុតមាំថា សិស្ស និស្សិតទាំងអស់នៃសាកលវិទ្យាល័យវេស្ទើន នឹងខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ គ្រប់មុខជំនាញ ដែលខ្លួនចង់បានពិសេស ត្រូវអានសៀវភៅបានច្រើនផងដែរ ទន្ទឹមនឹងនោះសាកលវិទ្យាល័យតែងតែ រកនូវយុទ្ធសាស្រ្ដ ថ្មីជាបន្ដបន្ទាប់យ៉ាងមានគុណភាព សម្រាប់ឲ្យសិស្សរបស់ខ្លួន ទទួលបាននូវភាពជោគជ័យ១០០% ពីវិស័យសិក្សាអប់រំដើម្បីក្លាយជា ធនធានដ៏កម្ររ សម្រាប់ប្រទេសជាតិ»។
លោក សរ សត្យា បានថ្លែងថា«ខ្ញុំសាទរនឹងលទ្ធផលរបស់ប្អូនប្រុស ដែលជា សិស្សឆ្នើមមួយរូប ដែលបានឈ្នះ នូវពានរង្វាន់នេះ ហើយការជាប់ពានរង្វាន់ ក៏ជាកិត្ដិយសរបស់ ប្អូនប្រុសផ្ទាល់ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងសាកលវិទ្យាល័យវេស្ទើន ទាំងមូល ។ កាន់តែពិសេសនោះ ជំរុញដល់សិស្សិនិស្សិតរបស់វេស្ទើនដទៃផ្សេងទៀតឲ្យខិតខំប្រឹងប្រែងសិក្សាកាន់តែខ្លាំងជាបន្ដបន្ទាប់ ផងដែរ»។
ទន្ទឹមនឹងនោះ លោក ឆាយ រត្ន័ មុន្នី បានថ្លែងថា«ចំពោះប្អូន សា វុន ខ្ញុំផ្ទាល់ជាអាណាព្យាបាលរបស់ប្អូននៅសាកលវិទ្យាល័យ ទួលស្វាយព្រៃ ខ្ញុំបានសង្កេតឃើញប្អូនខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមបង្កើតការសិក្សាជាក្រុម គាត់មានទាំងវិន័យ គោរពម៉ោងសិក្សា ហើយមានវត្ដមានគាត់ទៅសិក្សារហូតផង ព្រោះនៅវេស្ទើន បានផ្ដោតសំខាន់ ទៅលើ វិន័យ គោរព និងចេះស្រលាញ់ពេលវេលាសិក្សា ពិសេស ក៏បានរៀបចំយុទ្ធសាស្រ្ដជាច្រើន ដើម្បីឲ្យសិស្សិតរបស់វេស្ទើនគ្រប់សាខាទាំងអស់ ក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ » ។
ព្រមជាមួយគ្នានោះ និស្សិត ព្រីង រ៉ាវុន បានឲ្យដឹងរៀងការទទួលពានរបស់ខ្ញុំបានចេញពីការប្រឹងប្រែង តស៊ូ ព្យាយាមនិងការបោះបង់ គ្រប់ឧបសគ្គដោយ មិនរាលថយឡើយ ពិសេស មកពីបណ្ដុះបណ្ដាលរបស់ សាស្ដ្រាចារ្យ របស់សាកលវិទ្យាល័យវេស្ទើនផ្ទាល់ តែម្ដង ដែលខិតខំទាំងកម្លាំងកាយចិត្ដ ធ្វើយ៉ាងណាឲ្យសិស្សរបស់ទទួលបានអនាគតល្អ ក្រោមពីបញ្ចប់ការសិក្សានៅទីនេះផ្ទាល់»។
សូមបញ្ជាក់ថា និស្សិតឆ្នាំទី៤ ជំនាញភាសាអង់គ្លេសមួយរូបនេះ ដែលបានទទួលពានរង្វាន់ លេខពីរ ផ្នែកនិយាយភាសាអង់គ្លេស ឆ្នើមថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៦ នឹងបន្ដប្រកួតនៅប្រទេសថៃនៅថ្ងៃខាងមុខនេះ ដែលមាន១២០ក្រុម ដែលមកពីទូទាំងប្រទេស អាស៊ីប៉ាស៊ីហ្វិក ផ្នែកតស៊ូមតិ ហើយបេក្ខជនមួយនឹងប្រឹងប្រែងបន្ដផ្ទាល់ដើម្បីយកកិត្ដិយស មកជូនសាកលវិទ្យាល័យវេស្ទើនផ្ទាល់ និងប្រទេសជាតិផងដែរ៕