(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ន ផ្ញើសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមជាមួយអាជ្ញាធរ នៅពេលកម្មករក្រុមហ៊ុន ស៉ីនទ្រី ធ្វើកូដកម្មខុសច្បាប់មិនព្រមចេញប្រមូលសំរាម។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់៖
*រដ្ឋបាលខណ្ឌ សង្កាត់ កម្លាំងប្រជាការពារ និងកម្មករទាំងអស់ដែលបានចូលរួមប្រមូលសំរាម
*វិស័យឯកជន រួមមាន៖ ក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា ជាម ឃុនណាត និងលោកស្រី (ក្រុមហ៊ុន KNN), លោកឧកញ៉ា ញឹម ផន , លោក លី គឹមហេង និងបណ្ដាក្រុមហ៊ុនមួយចំនន ដែលបានផ្ដល់កម្ចីជារថយន្ដ និងគ្រឿងចក្រ
*បុរី ឡេង ណាវ៉ាត្រា ដែលបានចូលរួមប្រមូល និងដឹកជញ្ជូនសំរាម ទៅកាន់ទីលានចាក់សំរាមដង្កោ
*បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ដែលមានភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យខ្ពស់ សហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា វប្បធម៌នៃការចូលរួម និងយោគយល់ទាំងអស់នេះ នឹងបន្ដមានក្នុងការជួយសង្គមជាតិយើង ដែលបច្ចុប្បន្នកំពុងជួបគ្រោះទឹកជំនន់ និងការរាតត្បាតជាសកលដោយជំងឺកូវីដ-១៩៕