(បាត់ដំបង)៖ ក្រុមប្រតិភូបណ្តាញ វិនិយោគឧស្សាហកម្ម ពាណិជ្ជកម្មថៃ មកពីក្រុមហ៊ុនផ្សេងគ្នា បានចូលជួបសំដែងការគួរសម ជាមួយអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដើម្បីសិក្សា​ស្វែងយល់ និងចង់ធ្វើវិនិយោគនៅតាមបណ្តាខេត្តព្រំដែន ខ្មែ-ថៃ។

ការជួបគ្នានៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ច័ន្ទ សុផល និងមន្ទីរជំនាញបានស្វាគមន៍ ឆ្លើយតបពីគោល​បំណងរបស់​ពាណិជ្ជករទាំងអស់ថា រដ្ឋបាលខេត្តនឹងដកខ្លួនធ្វើការពិភាក្សាគ្នាសិន ហើយជូនដំណឹងទៅថ្នាក់លើពីរឿងនេះ ដើម្បីសុំសេចក្តីសម្រេចតាមជំនាញ ដោយភាគីទាំង២ សន្យាជួបពិភាក្សាគ្នាបន្តទៀតនៅពេលក្រោយ៕