Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ក្រាប និងបញ្ជូនចោរលួចម៉ូតូដ៏ សកម្មតាមមូលដ្ឋាន២នាក់ទៅតុលាការ

05-02-2016 11:19

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយនគរបាលចរាចរណ៍ បានចាប់ខ្លូនចោរលួចម៉ូតូ របស់ប្រជាពលរដ្ឋយ៉ាងសកម្មចំនួន២នាក់ ហើយបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីបន្តចាត់ការ តាមផ្លូវច្បាប់។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់អង្គភាព Fresh News ថា នៅវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីលួចម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ អាល់ហ្វាពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1F-7017 នៅចំណុចមុខផ្ទះលេខ២៦B ផ្លូវ២១៣សង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយមានករណីនេះកើតឡើងកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពី នាយការិយាល័យ បានបើកប្រតិបត្តិការចុះស្រាវជ្រាវរហូត តាមចាប់ជនសង្ស័យទាំង២នាក់ ស្ថិតនៅចំណុចមុខវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមាន ឈ្មោះ ឈួន ស្រីលីម ភេទស្រីអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដោយឡែក ជនល្មើសចំនួនពីរនាក់ រួមមានទី១ ឈ្មោះ ច្រួច ចាន់ធី អាយុ២៣ឆ្នាំ(ជនដៃដល់) ធ្លាប់ជាប់ពន្ធធនាគា ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១១ ពីបទលួចចេញពីគុក ខែមករា ឆ្នាំ២០១៦ និងទីឈ្មោះ កែវ ពុធមិនា ភេទប្រុស អាយុ២៣ឆ្នាំ ធ្លាប់ជាប់ពន្ធធនាគាថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១១ ពីបទប្រើប្រាស់គ្រឿងញៀន ចេញពីគុកនៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៥៕