(ភ្នំពេញ)៖ ក្នុងកាលៈទេសៈដ៏លំបាកដែលប្រជាពលរដ្ឋជាច្រើនគ្រួសារ ជួបប្រទះគ្រោះទឹកជំនន់ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ បានឯកភាពមូលមតិគ្នា ក្នុងការចូលរួមជួយឧបត្ថម្ភ «អង្ករ» សរុបជិត ៥០០តោន គិតជាថវិកាជាង ២៦ម៉ឺនដុល្លារ តាមរយៈសាលារាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់។
ការចូលរួមរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧបត្ថម្ភ «អង្ករ» ជិត ៥០០តោននេះ បានធ្វើឡើងតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដោយសារស្ថានភាពបច្ចុប្បន្ន ទឹកជំនន់នៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ នៅតែបន្តការកើនឡើង និងធ្វើឲ្យមានរងការប៉ះពាល់ជន់លិចលំនៅឋាន និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
បញ្ជីឈ្មោះសប្បុរសជនដែលជាសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមឧបត្ថម្ភ «អង្ករ» ៖
១. ឧកញ៉ា លី ហួរ ប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
២. ឧកញ៉ា ថៃ ជាហួត អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៣. ឧកញ៉ា លាង ឃុន អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៤. ឧកញ៉ា សៀ ឬទ្ធី អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៥. ឧកញ៉ា លាង សាំង អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ៥០តោន
៦. ឧកញ៉ា ប៊ុន ហៃ អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០តោន
៧.ឧកញ៉ា តេង ហឿង អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០តោន
៨. ឧកញ៉ា ជាម ឃុនណាត អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០តោន
៩. ឧកញ៉ា ចាប ហុងលី អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ២០ តោន
១០. ឧកញ៉ា លី សេងឃាង អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ១០តោន
១១. លោកជំទាវ ខា ឡេង អនុប្រធាន និងឧកញ៉ា ឧបត្ថម្ភ ១០តោន
១២. ឧកញ៉ា លី ហុង អនុប្រធាន និងលោកជំទាវ ឧបត្ថម្ភ ១០តោន
១៣. ឧកញ៉ា គង់ ប៊ុនហាវ សមាជិក និងលោកជំទាវ ឧបត្ថម្ភ ២០តោន
១៤. ក្រុមហ៊ុន The Premier Land Co Ltd សមាជិក ឧបត្ថម្ភ ២០តោន
១៥. ឧកញ៉ា ព្រំ សុធី សមាជិក និងលោកជំទាវ ឧបត្ថម្ភ ២០តោន
១៦. ឯកឧត្តម តុល លន សមាជិក និងលោកជំទាវ ឧបត្ថម្ភ ១០តោន
១៧. លោក លីម ឈាងហាក់ សមាជិក និងលោកស្រី ឧបត្ថម្ភ ១០តោន
១៨. ឧកញ៉ា ថៃ ឈុនគ្រី សមាជិក និងលោកជំទាវ លី ឡាលីន ឧបត្ថម្ភ ១០តោន
១៩. លោក ទន់ ឆៃលីម សមាជិក និងភរិយា ឧបត្ថម្ភ ១០តោន
២០. ក្រុមហ៊ុន បុរីមង្គលភ្នំពេញ សមាជិក ឧបត្ថម្ភ ១០តោន
២១. លោក ជា រី និង ភរិយា ក្រុមហ៊ុន បុរី ជារី ខូអិលធីឌី សមាជិក ឧបត្ថម្ភ ៤តោន
២២. លោក គឹម រតនៈ ក្រុមហ៊ុន ប៊ុនលី (ប៊ីអិល) ឌីវេឡុបម៉ិន ឯ.ក សមាជិក ឧបត្ថម្ភ ៤តោន
២៣. ក្រុមហ៊ុន បុរី ខេស៊ី ឯ.ក សមាជិក ឧបត្ថម្ភ ២តោន
២៤. ក្រុមហ៊ុន បុរី ញូវ ថោន សមាជិក ឧបត្ថម្ភ ១តោន
២៥. លោក តែ ភ័ណ្ឌណូរ៉ា អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ធី.ធី.ភី គ្រុប សមាជិក ឧបត្ថម្ភ ១តោន
២៦. ក្រុមហ៊ុន អឃីត ផេន ឯ.ក សមាជិក ឧបត្ថម្ភ អង្ករ ១តោន
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ដែលជាអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគម ទាំងអស់ ដែលបានឈរលើស្មារតីសាមគ្គីជាតិ ជាធ្លុងមួយ ក្នុងការចូលរួមជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា និងសប្បុរសធម៌ ដូចដែលបានអំពាវនាវដោយក្តីស្មោះសរបំផុត។
សូមរម្លឹកថា ក្នុងពេលដែលប្រទេសកម្ពុជាយើង ជួបប្រទះគ្រោះទឹកជំនន់បង្កដោយទឹកភ្លៀង ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក៏បានចូលរួមវិភាគទានជាថវិកា ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ប្រើប្រាស់ជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសផងដែរ៕