(ភ្នំពេញ)៖ របាយការណ៍ស្តីពីលទ្ធផលនៃការត្រួត ពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា យានយន្តចំនួន១០៧៨គ្រឿង ត្រូវបានធ្វើការត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៨០១គ្រឿង និងរថយន្ត២៧៧គ្រឿង។
របាយការណបញ្ជាក់ទៀតថា ក្នុងចំណោមយានយន្តដែលបានត្រួតពិនិត្យទាំង កម្លាំងនគរបាលចរាចរណ៍បានរកឃើញ យានយន្តល្មើស ហើយដៃលបានចេញប័ណ្ណពិន័យចំនួន៣២៨ គ្រឿង ក្នុងនោះម៉ូតូ២៦៦គ្រឿង និងរថយន្ត៦២គ្រឿង ហើយបានអប់រំអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងក្រោម ០.២៥មីលីក្រាម ចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូ៤នាក់ និងរថយន្តចំនួន១នាក់។ ដោយបានពិន័យអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាមចំនួន៨នាក់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន២នាក់។
លើសពីនេះទៅទៀតនោះ កម្លាំងនគរបាលបានឃាត់អ្នកបើកបរស្រវឹងចំនួន១០នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៧នាក់ អត្រាជាតិអាល់កុលពី០.៤៥ ដល់០.៨៦ MgL/ខ្យល់ និងអ្នកបើកបររថយន្តចំនួន៣នាក់ ដែលមានអត្រាជាតិអាល់កុលពី ០.៤៩ ដល់ ១.០១ MgL/ ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល០៩ លើក កម្លាំងសមត្ថកិច្ច បានឃាត់អ្នកបើកបរយានយន្តចំនួន ៩៧នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន២៨នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន៦៩នាក់៕