(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងលោកស្រី បានឧបត្ថម្ភអង្ករចំនួន ២តោន ដើម្បីបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងខេត្តកំពង់ធំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ជាមួយគ្នានេះលោក សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណលោក ស៊ិន វិរៈ និងលោកស្រី ដែលបានឧបត្ថម្ភជាថវិកា ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕