(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅខែដំបូងនៃឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៤ម៉ឺន តោនកើតឡើង២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។
របាយការណ៍បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន៤៤ ០៣៣តោន កើនឡើង២២.៦ភាគរយ បើធៀបនឹងខែមករាឆ្នាំ២០១៦ មានត្រឹមតែ ៣៥ ៩២១តោនប៉ុណ្ណោះ។
សូមជម្រាបថា នៅឆ្នាំ២០១៥កន្លងទៅនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៣៨ ៣៩៦ តោន ហើយទីផ្សារដែលនាំចូលអង្ករច្រើនជាងគេគឺប្រទេសចិន។ ក្រោយពីផែនការនាំចេញអង្ករ១លានតោន នៅឆ្នាំ២០១៥ មិនសម្រេចដូចបំណងរបស់រាជរដ្ឋាភិបាលនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ផែនការយ៉ាងយូរ ឆ្នាំ២០២០ ធ្វើយ៉ាងណានាំចេញអង្ករ ឲ្យបាន១លានតោនសម្រេចផែនការរបស់រាជរដ្ឋាភិបាល៕