(ភ្នំពេញ)៖ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌឫស្សីកែវ គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដែលស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានបន្តជួយឧបត្តម្ភទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យ សរុបចំនួន ១០.០៥០.០០០រៀល ជូនដល់កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ និងជាអភិបាលខណ្ឌ ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ជួបការខ្វះខាតតាមមូលដ្ឋាន។
នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុនេះ, ក្រៅពីការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត, ប្រធានកិត្តិយសអនុសាខាគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ ក៏បានសន្យាបន្តនាំយកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យ ដែលព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ បានឧបត្ថម្ភមក ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះដែរ, ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌឫស្សីកែវ បានមានព្រះថេរដីកាថា សម្រាប់ទេយ្យវត្ថុមានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យ ដែលនាំយកមកប្រគេន ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការចូលរួមបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុងឧត្តម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា សម្រាប់ទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ទទួលបានមកដើម្បីជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ជួបការខ្វះខាតតាមមូលដ្ឋាន ពីព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ រួមាន៖ អង្ករ១តោន, ទឹកត្រី១០០យួរ, ទឹកសុីអុីវ១០០យួរ, ទឹកបរិសុទ្វ១០០យួរ, ទឹកក្រូច១០កេស, មី១០កេស, ស្ករស៥០គីឡូ, អំបិល៤០គីឡូ, ឆៃប៉ូវ២០គីឡូ, តែ៤០០កញ្ចប់, គ្រឿងបន្លុងឈុតធំ៧ឈុត, សាដក៣០កញ្ចប់ និងសរុបជាបច្ច័យ ចំនួន១០០៥០០០០រៀល (ដប់លានប្រាំម៉ឺនរៀល)៕