(ភ្នំពេញ)៖ ក្លិបតេក្វាន់ដូ ពិភពលោក ទូទាំងប្រទេស និងសមាជិកប្រតិបត្ដិនៃ ខេមរសហព័ន្ធតេក្វាន់ដូ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងឱកាសបោះឆ្នោតជ្រើសតាំងជា បរិបាល ខេមរសហព័ន្ធតេក្វាន់ ដូពិភពលោក (World Taekwondo) អាណត្តិ ២០២០-២០២៤។
នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន អ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕