ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពរំលោភបំពានសិទ្ធិ អ្នកនិពន្ធគ្រប់ស្នាដៃ
05-02-2016 09:32
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនូវសេចក្តីជូនដំណឹងមួយ ដោយបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការសកម្មភាពរំលោភបំពានសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល លើស្នាដៃអក្សសាស្ត្រ សិល្បៈ និងតូរ្យតន្ត្រី ដែលគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ យកទៅផលិតឡើងវិញ ផលិតបន្ត ដើម្បីធ្វើអាជីវកម្ម និងផ្សព្វផ្សាយ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបានពិនិត្យឃើញថា បណ្តាម្ចាស់ផលិតកម្ម អង្គភាពទូរផ្សាយមួយចំនួន និងបុគ្គលមួយចំនួន ដែលរស់ក្នុងស្រុក និងបរទេសបានកំពុងផលិតឡើងវិញ ផលិតបន្តនិងផ្សព្វផ្សាយធ្វើអាជីវកម្មនូវស្នាដៃ គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដែលស្នាដៃទាំងនោះ ភាគច្រើនជាបទ ចម្រៀងជំនាន់ដើមដោយគ្មានការអនុញ្ញាតសិទ្ធិ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លើសពីនេះថែមទាំងបានកែប្រែ ខ្លឹមសារដើមធ្វើឲ្យខួចនូវទម្រង់នៃស្នាដៃដើម រំលោភបំពានសិទ្ធិ សីលធម៌ និងសិទ្ធិបេតិកភណ្ឌ ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អ្នកនិពន្ធ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖