(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ទទួលអំណោយពីសប្បុរសជន ដែលបានចូលរួមជួយ ប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងខេត្តកំពង់ធំ។
អំណោយទាំងនោះ រួមមាន៖
១៖ ព្រះគ្រូចៅអធិការវត្តបទុមសាគរ ឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារ អង្ករ៥តោន ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី៦៧យួរ មី៥០កេស ត្រីខកំប៉ុង៥កេះ (ក្នុង១កេសមាន ១០០ កំប៉ុង) ភេសជ្ជៈនិងទឹកផ្លែឈើ ៥០កេស។
២៖ លោក ហុង លី និងលោកស្រី គីម គៀង ម្ចាស់ភោជនីយដ្ឋាន ឡូវ គឹមសេង ឧបត្ថម្ភថវិកា ២លានរៀល និងអង្ករ១តោន
៣៖ លោកស្រី ឡាយ គឹមលីន និងស្វាមី ឧបត្ថម្ភអង្ករ១តោន ទឹកស៊ីអ៊ីវ៤០យួរ ទឹកត្រី៤០យួរ មី២០កេស ទឹកបរិសុទ្ធ៥០កេស ត្រីខកំប៉ុង១កេសធំ (១០យួរ)។
លោក សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕