(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីសន្តិសុខសាលា ខណ្ឌជាច្រើននាក់ ចុះទៅប្រមូលស្រ្តីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវទល់មុខព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ជាពិសេស ក្រុមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ស្រ្តីរកស៊ីផ្លូវភេទចំនួន៤នាក់ ត្រូវបាន ឃាត់ខ្លួនដឹកបញ្ជូនភ្លាមៗ ទៅកាន់សាលាខណ្ឌ ដើម្បីបញ្ជូនបន្តទៅកាន់ មន្ទីរសង្គមកិច្ច រាជធានភ្នំពេញ ធ្វើការអប់រំ។ បើតាមសេចក្តីរាយការណ៍ យុទ្ធនាការនេះ នឹងធ្វើឡើង ជាបន្តបន្ទាប់មិនឲ្យមានស្រ្តីរកស៊ីផ្លូវភេទទាំងនេះ យកទីតាំងខាងលើ ជាកន្លែងបង្កឲ្យមានភាពអណាធិបតេយ្យនោះឡើយ៕