(ភ្នំពេញ)៖ បទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «ជួយគ្នានៅក្នុងគ្រាក្រ» ត្រូវបាននិពន្ធឡើង រៀបរាប់ពីប្រតិបត្តិការជួយសង្គ្រោះ និងការចុះចែកស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា ទាន់ពេលវេលា និងទាន់តម្រូវការ ក្រោមការបញ្ជាដឹកនាំ ដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
«ជួយគ្នានៅក្នុងគ្រាក្រ» ក៏បានបង្ហាញពីក្តីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដោយសម្តេចបានចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយជូនពលរដ្ឋទាំងយប់។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយទៅចែក ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។
បទចម្រៀងប្រកបដោយអត្ថន័យនេះ មានលំនាំបទ «លំអងធ្នង់» ត្រូវបាននិពន្ធដោយ៖ លោក ហ៊ុន ហេង, ច្រៀងដោយ៖ អាដាម និងរៀបចំបច្ចេកទេសតន្ត្រីដោយ៖ ម៉ែន សាខន។ សូមទស្សនា និងស្តាប់បទចម្រៀង «ជួយគ្នានៅក្នុងគ្រាក្រ» ដូចខាងក្រោម៖