(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជុំវិញ ឃ្លឺបវីដេអូ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងព័ត៌មានចំនួន ស្តីពីមន្រ្តីគយ និងរដ្ឋាករនៅច្រកទ្វារអន្តរជាតិជាំ បានរឹបអូសនិងដុតកំទេចចោលទំនិញ ចំនួន៥បាវ ដែលមានទំងន់ ប្រមាណជា ១៥០គីឡូក្រាម។
យោយតាមសេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជាដែលអង្គភាព Fresh News ទទួលបាននៅព្រលប់នេះ បានបំភ្លឺលើបំចំណុចសំខាន់ៗ
- ចំណុចទី១. ការចាប់ឃាត់ រឺរឹបអូស និងដុតកំទេចទំនិញចោលនេះ ត្រូវបានធ្វើឡើងក្រោមការអនុញ្ញាតពីមន្រ្តីកាំកុងត្រូល ដែលបានកត់ត្រា បានត្រឹមត្រូវ ក្នុងកំណត់ហេតុត្រួតពិនិត្យទំនិញ មានគុណភាព និងកំណត់ហេតុដកហួត ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ របស់សាខា កាំកុងត្រូលប្រចាំនៅខេត្តឧត្តរមានជ័យ។
- ចំណុចទី២. ក្រោយការត្រួតពិនិត្យ រូបមន្ត (ទំទេចទំនិញស្ករសរ) ដាក់លើរទេះអូស មន្រ្តីកាំកុងត្រូល បានរកឃើញថា ទំនិញទាំងអស់នោះ ជាទំនិញខូច គុណភាព នូវចូបសញ្ញាពាណិជ្ជកម្មច្បាស់លាស់ និងគ្មានសុពលភាពប្រើប្រាស់បានត្រឹមត្រូវឡើយ។
- ចំណុចទី៣. ការនាំចីលកន្លងមក ជាការនាំចូលទំនិញខូចគុណភាព បានបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព ជាពិសេស ដល់អាយុជីវិត អ្នកប្រើប្រាស់ ដូចនេះ ទើបសមត្ថកិច្ច សម្រេចរឹបអូស ដោយមិនអនុញ្ញាតឲ្យប្រគល់ជូនម្ចាស់ទំនិញវិញនោះទេ ។ ដោយហេតុថា ករណីនេះ បានកើតឡើងដដែល ទើបសមត្ថកិច្ច សម្រេចដុតកំទេចទំនិញទាំងអស់នេះចោល ដើម្បីបញ្ចៀស ការលួចនាំចូលទំនិញ តាមច្រករបៀង ដែលគ្មានមន្រ្តីមានសមត្ថកិច្ចត្រួតពិនិត្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានធ្វើឡើងក្រោយពីមាន ឃ្លឺបវីដេអូ ដែលមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងព័ត៌មានចំនួន ស្តីពីមន្រ្តីគយ និងរដ្ឋាករនៅច្រកទ្វារអន្តរជាតិជាំ បានរឹបអូសនិងដុតកំទេចចោលទំនិញ ចំនួន៥បាវ ដែលមានទំងន់ ប្រមាណជា ១៥០គីឡូក្រាម។ក្នុងសេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា ឃ្លីបវីដេអូនោះ បានថតសំដៅទៅ លើមន្រ្តីគយមួយរូបក្រោម ការបរិយាយតែម្ខាង ពីភាគីអ្នកថតរូប ពុំបាន ឆ្លុះបញ្ចាំងពីធាតុពិតនៃបញ្ហា ដែលបានកើតឡើង៕