(ព្រៃវែង)៖ មេចោរប្លន់ប្រដាប់អាវុធម្នាក់ទៀត ដែលតែងតែធ្វើសកម្មភាពបាញ់ប្លន់យ៉ាងកក្រើក នៅទឹកដីស្រុកមេសាង និងស្រុកបាភ្នំ នាពេលកន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបបាន នៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃនេះថា «យើងបានចាប់ក្រុមជនប្រដាប់អាវុធ និងប្លន់កន្លងមកនៅស្រុកមេសាង និងស្រុកបាភ្នំ ស្ថិតនៅភូមិកំចាយមារត្បូង ឃុំក្រញូង ស្រុកកំចាយមារ»។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជននេះមានឈ្មោះ ធែល ហ៊ល អាយុ ៣៨ឆ្នាំ រស់នៅភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកបាភ្នំ ហើយត្រូវបានតុលាការចេញដីការតាមចាប់ខ្លួនផងដែរ។
ក្រោយការចាប់ខ្លួនមេចោរប្លន់រូបនេះ ស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕