(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បាននាំអំណោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមានអង្ករ ៣តោន និងស្បៀងអាហារមួយចំនួនទៀត ផ្តល់ជូនដល់កងកម្លាំងទាំង៣ នៅក្នុងខេត្តស្វាយរៀង។
អំណោយដែលបានប្រគល់ ដល់កងកម្លាំងទាំង៣ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នោះ ក្នុង១អង្គភាព ទទួលបាន៖
* អង្ករចំនួន១តោន
* មី ៣កេសធំ
* ត្រីខកំប៉ុង៣កេសធំ។
ដោយឡែកកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋានគរបាលខេត្ត ទទួលបានអាវពោងចំនួន៥០អាវបន្ថែមផងដែរ៕