(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។
ការផ្អាកការធ្វើចរាចរណ៍នេះ គឺដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាសុវត្ថិភាព ដល់ការធ្វើដំណើរផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ៖