(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដង្ហែអង្គកឋិនទានចូលទៅកាន់វត្តកលម្ពការាម ហៅវត្តកាឡោមភ្លុក ស្ថិតនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា។
ពិធីអង្គកឋិនទាននេះបានប្រារព្ធឡើងនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ និងបានដង្ហែពីរាជធានីភ្នំពេញចូលទៅវត្តកាឡោមភ្លុក ស្រុកមោងឫស្សី៕