(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងហូរធ្លាក់មកពីប្រទេសថៃផងនោះ បានធ្វើឱ្យមានការជន់លិចនៅក្នុងស្រុកថ្មពួក ហើយក៏បានហូរចូលទៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារផងដែរ។
ដើម្បីបញ្ចៀសការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងប្រមាណជា ១០០នាក់ ចុះកាន់ឃុំបន្ទាយឆ្មារនោះ ដើម្បីកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ។
លោក ហេង សុភក្ត្រ មេឃុំបន្ទាយឆ្មារ បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី និងកងកម្លាំង ដែលបានចុះជួយអន្តរាគមន៍បញ្ចៀសការជន់លិចប្រាសាទ និងភូមិឋានប្រជាពលរដ្ឋផងដែរ៕