(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ នឹងចូលរួមប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។
និស្សិតដែលនឹងទទួលបានសញ្ញាបត្រនាពេលនេះ រួមមាននិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ និងទី២០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ១៦ និងថ្នាក់បណ្ឌិតជំនាន់២៕