(ភ្នំពេញ)៖ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានចេញសេចក្តីជូនដំណឹងមួយ ការធ្វើការបណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសដោយស្នើឲ្យពលករ-ពលការិនីខ្មែរទាំងអស់ ដែលមានបំណងទៅធ្វើការនៅបរទេស តាមរយៈភ្នាក់ងារ ជ្រើសរើសឯកជន អញ្ជើញទៅបណ្ណការងារ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជូលនៅទិន្នន័យ ពាក់ព័ន្ធនៅនឹងប្រព័ន្ធគ្រប់គ្រង ពលករទេសន្តរប្រវេសន៍ ដើម្បីងាយស្រួលគ្រប់គ្រង។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ពលករ-ពលការិនី ឬទីភ្នាក់ងារជ្រើសរើសឯកជនត្រូវបង់សេវា១០ដុល្លារ ក្នុងពលករម្នាក់ ដល់ក្រុមហ៊ុន Hight solution Co.,Ltd ដើម្បីបញ្ជូលនិងគ្រប់គ្រងព័ត៌មានពលករ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ពលករទេសន្តប្រវេសន៍ ជូនក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចេញបណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស៕

ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារទាំងស្រុង៖